ខ្ញុំជាម្ចាស់កម្មវិធី ធារី រ៉ាយដឺរ ។ ថ្ងៃនេះគឺជាថ្ងៃសុក្រ ទី ២៥ ខែតុលា ហើយនេះជារឿងសំខាន់ប្រចាំសប្តាហ៍។ ការតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួន រដ្ឋម៉េន បានតាំងទីលំនៅថ្មីដល់ជនភៀសខ្លួនជិត ៧០០នាក់តាមរយៈកម្មវិធីទទួលជនភៀសខ្លួនសហព័ន្ធនៅឆ្នាំនេះ។ នោះជាចំនួនខ្ពស់បំផុតក្នុងកំណត់ត្រា បើក្រឡេកមកមើលក្នុងរយៈពេលមួយទសវត្សរ៍។ ប្រទេសនៅជួរមុខគេដែលមានប្រភពដើមសម្រាប់ជនភៀសខ្លួនច្រើនដែលមករស់នៅ រដ្ឋម៉េន រួមមានសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ស៊ីរី និងវេណេហ្ស៊ុយអេឡា។ ការិយាល័យសេវាកម្មជនភៀសខ្លួនរបស់ម៉េន បាននិយាយថាចំនួនកើនឡើងឆ្លុះបញ្ចាំងពី ប្រពន្ធ័ហេដ្ឋារចនាសម្ព័ន្ធតាំងទីលំនៅថ្មីដ៏រឹងមាំ រួមទាំងទីភ្នាក់ងារជនភៀសខ្លួនថ្មី និងទីក្រុងដទៃជាច្រើនទៀតដែលទទួលជនភៀសខ្លួន ដែលក្រៅពីទីក្រុង Portland ។ ភ្នាក់ងារតាំងទីលំនៅថ្មីចំនួនបីរបស់ម៉េន រួមមាន- អង្គការសប្បុរសធម៌កាតូលិលម៉េនអង្គការសេវាជនអន្តោប្រវេសន៍និងជនភៀសខ្លួនម៉េន និង អង្គការសម្ព័ន្ធសហគមន៍ជ្វីហ្វ ម៉េនភាគខាងត្បូង រំពឹងថានឹងស្វាគមន៍ជនភៀសខ្លួនជាង ៩០០នាក់នៅឆ្នាំខាងមុខ។ ការចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យ ការចុះឈ្មោះចូលរៀននៅទូទាំងប្រព័ន្ធមហាវិទ្យាល័យសហគមន៍របស់រដ្ឋម៉េន កំពុងបំបែកកំណត់ត្រាក្នុងរដូវស្លឹកឈើជ្រុះនេះ ចំនួនសិស្សចុះឈ្មោះចូលរៀនមានចំនួនលើសពី ២០,០០០នាក់ជាលើកដំបូង។ នោះគឺជាការកើនឡើង ១០% បើធៀបនឹងឆ្នាំមុន។ ប្រធានប្រព័ន្ធប្រព័ន្ធមហាវិទ្យាល័យសហគមន៍លោក David Daigler ផ្តល់ការសសើរដល់ការរីកចម្រើនជាច្រើនចំពោះកម្មវិធីមហាវិទ្យាល័យសហគមន៍ឥតគិតថ្លៃរបស់រដ្ឋ ដែលបានចាប់ផ្តើមដោយអភិបាល Janet Mills ក្នុងឆ្នាំ ២០២២។ សិស្សជាង ១៧,000 នាក់បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនោះ។ លោក Daigler បាននិយាយថា ការពង្រីកកម្មវិធីថែទាំសុខភាព និងផលិតកម្មក៏បានជំរុញឱ្យមានការចុះឈ្មោះកាន់តែខ្ពស់ជាងមុនផងដែរ ហើយភាពជាដៃគូជាមួយប្រព័ន្ធ UMaine បានទាក់ទាញសិស្សដែលចង់បន្តការរៀនរហូតដល់ថ្នាក់បរិញ្ញាបត្រយៈពេល ៤ ឆ្នាំ។ ការការពារការបណ្តេញចេញពីផ្ទះជួល កម្មវិធីការពារការបណ្តេញចេញពីផ្ទះជួលរដ្ឋម៉េនជាកម្មវិធីសាកល្បង ហើយនឹងចាប់ផ្តើមដំណើរការនៅសប្តាហ៍នេះសម្រាប់អ្នកដាក់ពាក្យដែលការខកខានក្នុងការបង់ថ្លៃជួលផ្ទះ និងមានហានិភ័យនៃការបាត់បង់លំនៅដ្ឋានរបស់ពួកគេ។ កម្មវិធីនេះនឹងជួយគ្រួសារដែលមានប្រាក់ចំណូលបានតិចជាង ៦០% នៃប្រាក់ចំណូលមធ្យមក្នុងតំបន់ និងអ្នកដែលបង់ប្រាក់រហូតដល់ ១២៥% នៃតម្លៃទីផ្សារត្រឹមត្រូវសម្រាប់ការជួល។ គ្រួសារដែលមានសិទ្ធិនឹងទទួលបានការទូទាត់តែមួយដង ដើម្បីបង់ថ្លៃការជួលផ្ទះរបស់ពួកគេឲ្យទាន់ ហើយបន្ទាប់មកជំនួយការជួលសម្រាប់រយៈពេលមួយឆ្នាំ។ អ្នកដឹកនាំគម្រោងសង្ឃឹមថា គ្រួសាររហូតដល់ ១០០០ អាចត្រូវបានជួយតាមរយៈកម្មវិធីនេះ ដែលគាំទ្រដោយមូលនិធិរដ្ឋចំនួន ១៨ លានដុល្លារ។ ព័ត៌មានបន្ថែមអាចរកបាននៅ MaineHousing.org ។ ការភ្ជាប់ប្រពន្ធ័អ៊ីនធឺណិត អាជ្ញាធរភ្ជាប់ប្រពន្ធ័អ៊ីនធឺណិតរដ្ឋម៉េន កំពុងបើកដំណើរការកម្មវិធីថ្មីមួយ ដែលខ្លួនបាននិយាយថានឹងនាំមកនូវការចូលប្រើអ៊ីនធឺណិតរបស់ប្រជាជនគ្រប់គ្នានៅក្នុងរដ្ឋម៉េន ។ អាជ្ញាធរនឹងទិញឧបករណ៍ផ្កាយរណប ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលទៅប្រើប្រាស់ អ៊ីនធឺណិតតាមរយៈបណ្តាញ Starlink ។ កម្មវិធីនេះមានគោលបំណងដើម្បីភ្ជាប់លំនៅដ្ឋាន និងអាជីវកម្មចំនួន ៩,000 នៅក្នុងរដ្ឋម៉េន ដែលមិនទាន់មានលទ្ធភាពក្នុងការប្រើប្រាស់សេវាអ៊ីនធឺណិតណាមួយឡើយ។ ការដាក់ពាក្យសុំសម្រាប់កម្មវិធីនេះគឺបើកក្នុងខែវិច្ឆិកា។ Maine Public កំពុងស្វែងរកមតិកែលម្អពីលោកអ្នក។ ដើម្បីបំពេញការស្ទង់មតិខ្លីៗរបស់យើង សូមចូលទៅកាន់ mainepublic.com/newsconnect ។ |